Top

សេចក្តីផ្តើមវប្បធម៌ក្រុមហ៊ុន IFX


គេនិយាយថាមនុស្សអាចជោគជ័យដោយគ្មានលុយ ប៉ុន្តែមិនអាចជោគជ័យបានបើគ្មានវប្បធម៌ វប្បធម៌គឺជាមូលដ្ឋានគ្រឹះ ជាចរិតលក្ខណៈអាជីវកម្ម ជាអំណាចនៃការប្រកួតប្រជែង និងជាហេតុផលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុននីមួយៗ។ វប្បធម៌របស់ IFX នឹងជួយបុគ្គលិកទាំងអស់ ផ្ទៀង​ផ្ទាត់គោលដៅ, ​ទិសដៅ,​​​ ធម្មជាតិ និង អត្ថន័យនៃការងាររបស់ពួកគេ។

វប្បធម៌របស់​ IFX ​​បានបង្កើតទំនាក់ទំនងល្អរវាងសមាជិកនីមួយៗក៏ផ្តល់នូវបរិយាកាសការងារប្រកបដោយផាសុខភាពនិងថាមវន្តដើម្បីធ្វើឱ្យបុគ្គលិកទាំងអស់មានមោទនភាពក្នុងនាមជាសមាជិកនៃ IFX ។

ចំណូលគ្រាន់តែជាផ្នែកមួយនៃការលើកទឹកចិត្តប៉ុណ្ណោះ។ នៅពេលដែលប្រាក់ចំណូលឈានដល់កម្រិតមួយជាក់លាក់មនុស្សមានឆន្ទៈក្នុងការប្រកួតប្រជែង ជាមួយអ្នកប្រកួតប្រជែងថ្មីដើម្បីធ្វើការក្នុងបរិយាកាសការងារ មានគុនភាព ស្មើគ្នា និងរួសរាយរាក់ទាក់។

ភាពជោគជ័យរបស់សាជីវកម្មមួយមិនត្រឹមតែកើតចេញមកពីប្រាក់ប៉ុន្មានដែលគេមាន ឬយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាដែលគេប្រើប៉ុណ្ណោះទេ គឺវារួមបញ្ចូលទាំងការរៀបចំបុគ្គលិកនៅក្នុងក្រុមហ៊ុននោះផងដែរ។ នោះជាវប្បធម៌ វាមិនត្រឹមតែជាការប្រមើលមើលដូចជាពាក្យស្លោកនោះទេ វាជាចំណេះដឹង បទបញ្ជា ពិធីសារ និងការជឿទុកចិត្ត ហើយថែមទាំងបង្ហាញពី បេសកម្ម ទស្សនវិស័យ ទស្សនវិជ្ជាអាជីវកម្ម តម្លៃស្នូល គោលការណ៍ និងស្តង់ដារនៃឥរិយាបថសម្រាប់សមាជិកទាំងអស់នៃ IFX ។